Thursday, November 6, 2014

របៀប Jailbreak iOS 8 និង iOS 8.1

ដូចការគ្រោងទុករបស់យើងអញ្ចឹងពោលក្រុម Pangu ពិត​ជា​នឹង​បញ្ចេញ​វិធី Jailbreak ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ពិត​ប្រាកដ​មែន ក៏​ប៉ុន្តែ​ការ Jailbreak លើក​នេះ​មិន​ងាយ​ស្រួល​ដូច​លើក​មុន​នោះ​ទេ។ កម្មវិធី Pangu ពិត​ជា​អាច Jailbreak ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ iOS 8 ពិត​ប្រាកដ​មែន ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ឃើញ​មាន​កម្មវិធី Cydia នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ធ្វើ​ការ​តម្លើង Cydia បាន​តាម​ក្រោយ​ទៀត​ដែរ​ដោយ​វិធី​សាំញ៉ាំ​មួយទៀត។
បម្រាម
  • វិធីនេះមានភាពសាំញាំណាស់ ដូច្នេះបើអ្នកមិនសូវស្ទាត់ជំនាញទេ សូមកុំព្យាយាមអោយសោះ
  • បន្ទាប់ពី Jailbreak ហើយ អ្នកនឹងមិនឃើញមានកម្មវិធី Cydia នោះទេ
តមូ្រវការ
  • មាន iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0.x រឺ 8.1
  • ឧបករណ៍របស់អ្នកត្រូវតែបានអាប់ដេត​តាម​រយៈកម្មវិធី iTunes មិន​មែន​តាម​រយៈ Setting > General > Update ឡើយ។ បើ​អ្នក​បាន​ធ្វើ​កា​អាប់ដេត​តាម​រយៈ​នេះ សូម​ធ្វើ​ការ​អាប់ដេត​ទៅ iOS 8.1 តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ​ម្តងទៀត
  • មានកុំព្យូទ័រ Windows និងកម្មវិធី iTunes ជំនាន់ចុងក្រោយបង្អស់។
  • ដោនឡូដកម្មវិធី Pangu សម្រាប់ Jailbreak ដោយចុចទីនេះ (Windows)
របៀប Jailbreak  

  • ដោត iPhone, iPad ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 រឺ 8.1 ចូល​ទៅ​កាន់កុំព្យូទ័រ
  • បើកកម្មវិធី Pangu ដែលបានដោនឡូដរួច បន្ទាប់​មក​ទៀត​ដោះ​ធីក​នៅ​ប្រឡោះ​លេខ​មួយ ហើយ​ចុច​លេខ​ពីរ​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ Jailbreak
  • រយៈពេលនៃការ Jailbreak នេះអាចចំណាយ​ពេល​យូរ​ចន្លោះ​ពី 3 នាទី ដល់ 10 នាទី ហើយ​ប្រសិន​បើ​វា​គាំង​ជាប់​ត្រឹម​ឡូហ្គោ​ផ្លែ​ប៉ោម​រយៈពេល​យូរ សូម​ព្យាយាម​ធ្វើ​ម្តងទៀត
  • បន្ទាប់ពីទទួលបានភាពជោគជ័យហើយអ្នក​នឹង​ឃើញ​កម្មវិធី​ចំនួន​ពីរ​គឺ Pangu និង 25pp


បញ្ជាក់ៈ នេះគឺជាដំណាក់កាលដំបូងនៃកា Jailbreak ពោលយើង​នឹង​ជំរាប​ជូន​ពី​របៀប​បញ្ចូល​កម្មវិធី Cydia តាម​ក្រោយ​ទៀត។ អត្ថ​ប្រយោជន៍​នៃ​ការ Jailbreak នេះ​គឺ​វា​មាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី 25pp ដែល​អាច​អោយ​យើង​តម្លើង​ហ្គេម និង​កម្មវិធី​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​វា​ក៏​អនុញ្ញាត្ត​អោយ​យើង​តម្លើង​កម្មវិធី Cydia បាន​ផងដែរ។

ប្រភពៈ​ Pangu, Cambo-Report

No comments:

Post a Comment