Wednesday, July 1, 2015

ចរាចរ និង សន្តិសុខសង្គម ថ្ងៃ០១ កក្កដា ២០១៥ Part 01


ត្រឹម​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ Apple ​ក៏​អាច​បាន​ប្រាក់​ ៧០០០$​ ក្នុង​មួយ​ខែ​ដែរ

បុគ្គលិក​របស់​ Apple​ ត្រូវ​បាន​ដឹង​ថា​ ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ក្រៃ​លែង​ក្នុង​មួយ​ឆ្នាំ​ៗ​ មិន​តែ​ប៉ុណ្ណោះ ​អ្នក​​ដែល​ចុះ​កម្មសិក្សា​នៅ​ក្រុម​ហ៊ុន​នេះ​​ក៏​អាច​រក​ចំណូល​បាន​ដល់​៧​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Business Insider។

បេក្ខជន​ដែល​ចុះ​កម្មសិក្សា​អាច​រក​បាន​៣៨​ដុល្លារ​ក្នុង​មួយ​ម៉ោង​ ហើយ​ប្រសិន​បើ​ធ្វើ​ការ​លើស​ពី​៦០​ម៉ោង​​ក្នុង​មួយ​សប្ដាហ៍ ​នឹង​ទទួល​បាន​៧៦​ដុល្លារ​ក្នុង​មួយ​ម៉ោង ​សម្រាប់​ម៉ោង​ដែល​លើស​នោះ។ អ្នក​ចុះ​កម្មសិក្សា​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​កន្លែង​ស្នាក់​នៅ​ដែរ​ ដោយ​សារ​ Apple ផ្ដល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​រយៈ​ពេល​ធ្វើ​កម្មសិក្សា​នេះ។ ហើយ​ប្រសិន​បើ​អ្នក​មិន​ចង់​ស្នាក់​នៅ​រួម​គ្នា​ជា​មួយ​អ្នក​ចុះ​កម្មសិក្សា​ដទៃ​ទេ​ Apple នឹង​ផ្ដល់​ឲ្យ​អ្នក​១០០០​ដុល្លារ​សម្រាប់​ថ្លៃ​ជួល​កន្លែង​ស្នាក់​នៅ។ មួយ​វិញ​ទៀត ​ប្រសិន​បើ​អ្នក​ត្រូវ​បំពេញ​កិច្ច​ការងារ​នៅ​ខាង​ក្រៅ​ អ្នក​នឹង​ទទួល​បាន​​៣៣០០​ដុល្លារ​សម្រាប់​ជា​ថ្លៃ​ធ្វើ​ដំណើរ​ ដែល​ត្រូវ​ចំណាយ​លើ​សំបុត្រ​យន្តហោះ​ជា​ដើម៕ 


ប្រភព​៖Sabay News, businessinsider