Saturday, November 29, 2014

គ្រឿងផ្សំធម្មជាតិ​សំរាប់​ព្យាបាល​ពេល​ហៀរ​សំបោរ!

មនុស្សគ្រប់គ្នាច្បាស់​ជា​ដឹង​ពី​ជំងឺ​ផ្តា​សាយ ហើយ​អំឡុង​ពេល​ផ្តាសាយ ឬ​បន្ទាប់ អ្នក​ច្បាស់​ជា​មាន​ជួប​បញ្ហាហៀរ​សំបោរ, កន្ដាស់, តឹង​ច្រមុះ, ឈឺក, ក្អក, ក្តៅខ្លួន និង​អស់​កំលាំង។ និយាយ​ពី​ការ​ហៀរសំបោរ​វិញ មិន​មែន​ផ្តល់​ការ​ឈឺ​ចាប់ឲ្យ​យើង​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​រំខានមួយ​ដ៏​សំខាន់ ដែល​ប៉ះ​ពាល់​ដល់​ការសិក្សា ឬ​ការងារ​របស់​យើង ជា​ពិសេស​វា​អាច​ប៉ះ​នឹង​ច្រមុះ​របស់​យើង​ខ្លាំង​បំផុត​រហូត​ដល់​ថ្នាក់​ រលាក​នៅ​ខាង​ក្នុង​ច្រមុះ​ចេញ​ឈាម​ទៀតផង នៅ​ពេល​ដែល​យើង​ញីស​សំបោរ​ចេញ​មក​ខ្លាំង​ពេក ដូច​នេះ​យើង​ត្រូវ​តែ​រក​វិធី​ទប់​ស្កាត់ កុំ​ឲ្យ​ហៀរ​សំបោរ។

នៅពេលនេះយើងនឹងណែនាំពីរបៀបបង្កើតគ្រឿង​ផ្សំ​ធម្មជាតិ​ពិសេស​មួយ​ប្រភេទ​ដែល​ ប្រើ​ប្រាស់​សំរាប់​ព្យាបាល និង​មិន​ឲ្យ​អ្នក​ហៀរ​សំបោរ​បាន ដូច​នេះ​សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។
គ្រឿងផ្សំដែលត្រូវការ៖
  • ទឹកឃ្មុំ មួយស្លាបព្រា
  • ខ្ទឹមសបុកឲ្យម៉ត់ កន្លះស្លាបព្រា
  • ខ្ញីបុកឲ្យម៉ត់ កន្លះស្លាបព្រា
  • ទឹកក្រូចឆ្មារ មួយស្លាបព្រា
  • ទឹកតែក្តៅឧណ្ឌៗ មួយកែវ
បន្ទាប់ពីអ្នកបានត្រៀមគ្រឿងផ្សំទាំង​នេះ​រួច​រាល់​ហើយ សូម​ដាក់​ទឹកឃ្មុំ, ខ្ទឹមស, ខ្ញី និង​ទឹក​ក្រូច​ឆ្មារ ចូ​លទៅ​ក្នុង​ទឹកតែ​ក្តៅ​ឧណ្ឌៗ​មួយកែវ​នោះ ហើយ​អ្នក​អាច​ពិសារ​ទឹក​នេះ​ក្នុង​មួយថ្ងៃ បី​ដង​បន្ទាប់​ពី​ពេល​បាយ ឬ​មុន​ពេល​ចូល​គេង​បាន។ ដោយ​សារ​តែ​ខ្ញី​អាច​ធ្វើឲ្យ​សសៃ​ឈាម​មាន​ដំនើរ​ការល្អ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​កំដៅ ដូច​នេះ​ហើយ​អ្នក​នឹង​មិន​ហៀរ​សំបោរ​ទៀតទេ ចំនែក​ឯ​ខ្ទឹម​សមាន​អត្ថ​ប្រយោជន៍​សំរួល​ដល់​ផ្លូវ​ដង្ហើម ហើយ​ចំហាយ​របស់​ខ្ទឹមស​អាច​សំអាត​ទង​សួត និង​សួត​របស់​អ្នក​បាន ដូច​នេះ​វីរុស​ផ្តា​សាយ​មិន​អាច​នៅ​បាន​យូរ​នោះទេ និង​អាច​កាត់​បន្ថយ​ការ​ក្អក​បាន​ទៀត​ផង។ ទឹក​ក្រូចឆ្មា​អាច​ជំរះ​ស្លេស​នៅ​បំពង់ក និង​ទឹក​ឃ្មុំ​ដើម្បី​បន្ថែម​ឱ​ជារស​ដើម្បី​ឲ្យ​អ្នក​ផឹក​បាន​ងាយ​ស្រួល​ បន្តិច។
សរុបសេចក្តីមក មិត្តអ្នកអាន​អាច​ប្រើ​ប្រាស់​វិធី​ខាង​លើ​នេះ​នៅ​ពេល​ដែល​អ្នក​ហៀរ​សំបោរ, ឈឺក ឬ​នៅ​អំឡុង​ពេល​ផ្តា​សាយ​បាន។ ដោយ​សារ​តែ​សារ​ធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​បំផ្លាញ​វីរុស​នៃ​ជំងឺ​ផ្តា​សាយ​ បាន​ភ្លាមៗ ហើយ​អាច​ឲ្យ​អ្នក​ឆាប់ជា នឹង​មិនហៀរ​សំបោរ ឬឈឺក​ឡើយ។ 

ប្រភពៈ​ LT News

No comments:

Post a Comment