Wednesday, November 5, 2014

តារា​ចម្រៀង​ល្បីៗ​ជាង ១០ ​ដួង​ មាន​ទីផ្សារ​​ខ្ពស់​បំផុត​ថ្ងៃ​បុណ្យ​អុំទូក!

តារា​ចម្រៀង​ស្រី-ប្រុស​ប្រមាណ​ជា​ ១០​ដួង​មក​ពី​ផលិតកម្ម រស្មី​ហង្ស​មាស សាន់ដេ និង Town ​ត្រូវ​គេ​ដឹង​មាន​ទីផ្សារ​ខ្ពស់​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ចូល​មក ​ដល់​​ថ្ងៃ​ខាន​ស្អែក​នេះ។
លោក ឡាយ សុក​ចំរើន ​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ​លើក​ឡើង​ថា តារា​ចម្រៀង​របស់​ខ្លួន​មាន​ទីផ្សារ​ខ្លាំង​ជាង​គេ​សម្រាប់​ពិធី​បុណ្យ​ អុំទូក​ខាង​មុខ​មាន​ដូច​ជា ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ និង កែវ វាសនា។

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បញ្ជាក់​ថា៖”តាម​ពិត​តារា​យើង​មាន​ទីផ្សារ​ ទាំង​អស់​ថ្ងៃ​អុំទូក តែ​សម្រាប់​៤​នាក់​ខ្ញុំ​បាន​លើក​ឡើង​នេះ​គឺ​ពួកគេ​ច្រៀង​បី​ថ្ងៃ​ពេញ​តែ​ ម្ដង”។
យ៉ាង​ណា​ក៏​ដោយ​លោក ឡាយ សុក​ចំរើន មិន​​បង្ហើប​ឱ្យ​ដឹង​ថា ​តើ​តារា​របស់​ខ្លួន​ច្រៀង​ឱ្យ​ក្រុមហ៊ុន និង ​ស្ថានីយ​ទូរទស្សន៍​ណា​ខ្លះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត​ទឹក​ប្រាក់​ប៉ុន្មាន​ពួកគេ​ម្នាក់ៗ​ទទួល​បាន​ពី​ការ​ច្រៀង​បី​ ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក៏​លោក​​មិន​បង្ហើប​ឱ្យ​ដឹង​ដែរ។
ស្រដៀង​​គ្នា​នេះ​ដែរ​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​ Town លោក មាស សុខ​រតនៈ ក៏​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ទឹក​ប្រាក់​ដែល​តារា​ចម្រៀង​របស់​ខ្លួន​ទទួល​បាន រួម​នឹង​ការ​ច្រៀង​ឱ្យ​ផលិតផល ឬ​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ទេ។ ក៏ប៉ុន្តែ​លោក​និយាយ​ថា​​ក្រុម​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​លោក​​មាន​ ទីផ្សារ​ទាំង​អស់​នា​ថ្ងៃ​បុណ្យ​អុំទូក​​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។
និយាយ​ពី​តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​បំផុត​ថ្ងៃ​ពិធី​នេះ​លោក​ បញ្ជាក់​ថា៖”អាច​មាន​ អាភា និសា និង​ ខេម ជា​ដើម។ តែ​ខ្ញុំ​គិត​ថា​នេះ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ព្រោះ​មាន​គេ​ទាក់ទង​ច្រើន​មក​ទៀត”។
ដោយ​ឡែក​​ខាង​ផលិតកម្ម រស្មី​ហង្ស​មាស មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​ជុំ​វិញ​តារា​ចម្រៀង​មាន​ទីផ្សារ​​ខ្ពស់​​ ថ្ងៃ​បុណ្យ​អុំទូក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​​ល្បី​ឈ្មោះ​ និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់​ថា តារា​ចម្រៀង​មាន​ទីផ្សារ​ខ្ពស់​ជាង​គេ​ក្នុង​ព្រះ​រាជពិធី​នេះ​មាន​ដូច​ជា ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណរាជ និង​ពេជ្រ សោភា ជា​ដើម។
ប្រភព​បន្ត​ថា​​ក្រៅ​តែ​ពី​តារា​ចម្រៀង​ទាំង​ពីរ​នៅ​មាន​តារា​​ចម្រៀង​ ស្រី-ប្រុស​ជា​ច្រើន​រូប​ទៀត​ក្នុង​ផលិតកម្ម​ខាង​លើ​មាន​ទីផ្សារ​ក្នុង​ពិធី ​បុណ្យ​អុំទូក។
ក្រុម​តារា​ចម្រៀង​នានា​ខក​ខាន​ប្រមូល​ប្រាក់​​បី​ឆ្នាំ​មក​ហើយ​ក្នុង​ ព្រះរាជ​ពិធី​បុណ្យ​អុំទូក ព្រោះ​កាល​ពី​ឆ្នាំ​២០១០ ​កន្លង​មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​បណ្ដាល​ឱ្យ​មនុស្ស​ រាប់​រយ​នាក់​ស្លាប់។
ទើប​តែ​ឆ្នាំ​២០១៤​នេះ​ទេ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ប្រារព្ធ​ពិធី​បុណ្យ ​អុំទូក​ឡើង​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​តារា​ចម្រៀង​​មាន​ឱកាស​កើប​ប្រាក់​បាន​ច្រើន៕

ប្រភព : Sabay

No comments:

Post a Comment