Saturday, November 8, 2014

ស្ត្រី​ជនបរទេស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅផ្ទះ​ជួល មិនដឹង​ពី​មូលហេតុ

ខេត្តព្រះសីហនុ ៖ ស្ត្រីជនជាតិចចៀ (GEOGIA) ម្នាក់ បានសម្រេចចិត្ត ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្នុងផ្ទះជួល របស់ខ្លួន ដោយពុំដឹង អំពីមូលហេតុ ច្បាស់លាស់ បង្កអោយមាន ភាពភ្ញាក់ផ្អើល នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតំបន់ ឆ្នេរសមុទ្រអូរត្រេះ ក្នុងភូមិ៦សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

លោក អនុសេនីយ៏ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាល នគរបាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ KARTVELISHVILI  TAMAR ជនជាតិចចៀ (GEOGIA) អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែន លេខ 11AB06333 និងមានប្តីឈ្មោះ KARTVELISHVILI  GEORGE ជនជាតិចចៀ (GEOGIA) អាយុ២៥ឆ្នាំ មានមុខរបរ ទេសចរ៏រយះពេលវែង ។ សាកសពស្ត្រីរងគ្រោះ បានមកជួលផ្ទះ ជាមួយមិត្តប្រុស នៅក្នុងភូមិ៦ សង្កាត់លេខ៤ (អូត្រេះចាស់) នេះជាច្រើនខែ មកហើយ ប៉ុន្តែនៅយប់ ថ្ងៃកើតហេតុ មិនដឹងមូលហេតុអ្វី ទើបស្ត្រីរងគ្រោះ សម្រេចចិត្ត ចងក ធ្វើអត្តឃាតខ្លួនឯង ។

យោងតាមការសន្និដ្ឋាន ពីនគរបាល បច្ចេកទេស ផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុ បានធ្វើការសន្និដ្ឋាន ជំហានដំបូងថា ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ពិតប្រាកដ តែមិនបានដឹងថា មូលហេតុអ្វី នៅឡើយទេ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច រក្សាទុក រង់ចាំមន្ត្រីស្ថានទូត មកទទួល ដើម្បីចាត់ចែងបន្ត ៕


ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment