នៅពេលនេះយើងនឹងណែនាំពីរបៀបបង្កើតគ្រឿងផ្សំធម្មជាតិពិសេសមួយប្រភេទដែល
ប្រើប្រាស់សំរាប់ព្យាបាល និងមិនឲ្យអ្នកហៀរសំបោរបាន
ដូចនេះសូមធ្វើតាមការណែនាំខាងក្រោម។
គ្រឿងផ្សំដែលត្រូវការ៖
- ទឹកឃ្មុំ មួយស្លាបព្រា
- ខ្ទឹមសបុកឲ្យម៉ត់ កន្លះស្លាបព្រា
- ខ្ញីបុកឲ្យម៉ត់ កន្លះស្លាបព្រា
- ទឹកក្រូចឆ្មារ មួយស្លាបព្រា
- ទឹកតែក្តៅឧណ្ឌៗ មួយកែវ
បន្ទាប់ពីអ្នកបានត្រៀមគ្រឿងផ្សំទាំងនេះរួចរាល់ហើយ
សូមដាក់ទឹកឃ្មុំ, ខ្ទឹមស, ខ្ញី និងទឹកក្រូចឆ្មារ
ចូលទៅក្នុងទឹកតែក្តៅឧណ្ឌៗមួយកែវនោះ
ហើយអ្នកអាចពិសារទឹកនេះក្នុងមួយថ្ងៃ បីដងបន្ទាប់ពីពេលបាយ
ឬមុនពេលចូលគេងបាន។
ដោយសារតែខ្ញីអាចធ្វើឲ្យសសៃឈាមមានដំនើរការល្អ
និងធ្វើឲ្យរាងកាយមានកំដៅ ដូចនេះហើយអ្នកនឹងមិនហៀរសំបោរទៀតទេ
ចំនែកឯខ្ទឹមសមានអត្ថប្រយោជន៍សំរួលដល់ផ្លូវដង្ហើម
ហើយចំហាយរបស់ខ្ទឹមសអាចសំអាតទងសួត និងសួតរបស់អ្នកបាន
ដូចនេះវីរុសផ្តាសាយមិនអាចនៅបានយូរនោះទេ
និងអាចកាត់បន្ថយការក្អកបានទៀតផង។
ទឹកក្រូចឆ្មាអាចជំរះស្លេសនៅបំពង់ក
និងទឹកឃ្មុំដើម្បីបន្ថែមឱជារសដើម្បីឲ្យអ្នកផឹកបានងាយស្រួល
បន្តិច។
សរុបសេចក្តីមក
មិត្តអ្នកអានអាចប្រើប្រាស់វិធីខាងលើនេះនៅពេលដែលអ្នកហៀរសំបោរ,
ឈឺក ឬនៅអំឡុងពេលផ្តាសាយបាន។
ដោយសារតែសារធាតុទាំងនោះនឹងចូលទៅបំផ្លាញវីរុសនៃជំងឺផ្តាសាយ
បានភ្លាមៗ ហើយអាចឲ្យអ្នកឆាប់ជា នឹងមិនហៀរសំបោរ ឬឈឺកឡើយ។
ប្រភពៈ LT News